ជ្រើសរើសភាសា: Khmer Khmer English English
សាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកអំណោយមនុស្សធម៌របស់ សាខា ទៅសួរសុខទុក្ខគ្រួសាររងគ្រោះដោយ ខ្យល់កន្ត្រាក់ ចំនួន២៣គ្រួសារ និងគ្រោះដោយភ្លើងឆេះផ្ទះ១គ្រួសារ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមេសា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងជាជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចូលរួមនាំយកអំណោយមនុស្សធម៌របស់ សាខា ទៅសួរសុខទុក្ខគ្រួសាររងគ្រោះដោយ ខ្យល់កន្ត្រាក់ ចំនួន២៣គ្រួសារ និងគ្រោះដោយភ្លើងឆេះផ្ទះ១គ្រួសារ ។
សូមបញ្ជាក់ថាគ្រួសារទាំង២៣ គ្រួសារ បានរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៥ កន្លងទៅ ក្នុងនោះមកពី
១-ស្រុកមង្គលបូរី មាន
-ឃុំ ស្រះរាំង ស្រុកមង្គលបូរីមាន៣ភូមិ ស្មើ ១៧គ្រួសារ មានខ្យល់កន្ត្រាក់១៦ គ្រួសារ និងភ្លើងឆេះផ្ទះ១គ្រួសារ ។
២-ក្រុងសិរីសោភ័ណ
-សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ មាន២ភូមិ ស្មើ ៧ គ្រួសារ ។
នាឱកាសសាកសួរសុខទុក្ខ ឯកឧត្តមប្រធាន គណៈកម្មាធិការសាខា បានចូលរួមសោកស្តាយចំពោះគ្រួសារទាំង២៤គ្រួសារដែលបានទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នាពេលកន្លងទៅថ្មីៗនេះ ។
ជាថ្មីម្តងទៀតឯកឧត្តមក៏មានការផ្តាំផ្ញើដល់បងទាំងអស់ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ពេលមេឃរកភ្លៀង កុំចេញទៅវាល និងកុំនៅក្រោមដើមឈើ ត្រូវស្វែងរកកន្លែងដែលមានសុវត្ថិភាព ជាពិសេស សូមបងប្អូនត្រូវចេះថែរក្សាសុខភាព ព្រោះឥឡូវធាតុអាកាសមានការឡើងកំដៅ ខ្លាំង សូមអោយបងប្អូនពិសារទឹកអោយបានច្រើនផង។
ទីតាំងចែកចាយមាន៣ទីតាំង÷
១- សាលាបឋមសិក្សាតាអ៊ិន ឃុំស្រះរាំង ស្រុកមង្គលបូរី មានចំនួន១៧គ្រួសារ ខ្យល់កន្រតាក់១៦គ្រួសារ និងភ្លើងឆេះផ្ទះ១គ្រួសារ។
២-សាលាសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ៧គ្រួសារ ខ្យល់កន្ត្រាក់។
អំណោយដែលសាខានាំមកនាពេលនេះសម្រាប់រងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងមួយគ្រួសារៗទទួលបាន÷
អង្ករ២៥គីឡូក្រាម,មីជាតិ១កេស,ត្រីខ១យួរ,ទឹកត្រី១យួរ, មុង១,ភួយ១,សារុង១,ក្រមា១ ,និងថវិកាមួយចំនួនផងដែរ។
សម្រាប់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះទទួលបាន÷ អង្ករ២៥គីឡូក្រាម,មី១កេស,ត្រីខ១យួរ,ទឹកត្រី១យួរ,មុង១,ភួយ១, សារុង១,ក្រមា១, តង់ប្លាស្ទិក១ផ្ទាំង,កន្ទេលជ័រ១, ធុងទឹក៦០លីត្រ១, ឆ្នាំង២,ចានបាយ៥,ស្លាបព្រា៥និងថវិកា២០ម៉ឺនរៀល៕

ព័ត៌មានទាក់ទង